សូមស្វាគមន៍មកកាន់ អិម ភី អិន អេស ស៊ីឃ្យូរឹធី (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មការពារសន្តិសុខប្រកបដោយវិជ្ជាជីវៈ និងមានបទពិសោធន៍ខ្ពស់។ ក្រុមហ៊ុនរបស់យើងមានគោលបំណងផ្តល់សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់អតិថិជន ដោយប្រើប្រាស់បុគ្គលិកការពារដែលមានវិន័យ ខិតខំប្រឹងប្រែង និងបានបណ្តុះបណ្តាលយ៉ាងល្អ។
យើងផ្តល់សេវាកម្មការពារសម្រាប់អគារការិយាល័យ ក្រុមហ៊ុន រោងចក្រ ផ្សារ សណ្ឋាគារ គម្រោងសំណង់ និងទីតាំងសំខាន់ៗផ្សេងៗ ដើម្បីធានាថាកន្លែងទាំងនោះមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
ក្រុមការងាររបស់យើងប្តេជ្ញាធ្វើការដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ ដើម្បីផ្តល់នូវសេវាកម្មសន្តិសុខដែលមានគុណភាព និងទំនុកចិត្តដល់អតិថិជន។ អិម ភី អិន អេស ស៊ីគ្យូរីធី តែងតែខិតខំអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងប្រព័ន្ធការពារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុវត្ថិភាពនៅសង្គមសម័យថ្មី។ យើងមានកិត្តិយសក្នុងការបម្រើ និងការពារអតិថិជនរបស់យើងដោយភាពស្មោះត្រង់ វិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។
ផ្តល់សេវាសន្តិសុខដែលមានគុណភាព និងទំនួលខុសត្រូវ ដើម្បីការពារអតិថិជន និងទ្រព្យសម្បត្តិរបស់ពួកគេ
ក្លាយជាក្រុមហ៊ុនសន្តិសុខដែលអាចជឿទុកចិត្តបាន និងមានឈានមុខគេក្នុងវិស័យសន្តិសុខនៅប្រទេសកម្ពុជា
តម្លៃស្នូលរបស់យើង វិជ្ជាជីវៈ, ភាពស្មោះត្រង់, ការទទួលខុសត្រូវ និងការផ្តល់សេវាដោយមានភាពសុវត្ថិភាពជាប្រយោជន៍ចម្បង
យើងមានជំនាញក្នុងការផ្តល់សេវាកម្មបុគ្គលិកសន្តិសុខដែលមានគុណភាពខ្ពស់ ដើម្បីការពារផ្ទះ អាជីវកម្ម និងទ្រព្យសម្បត្តិរបស់លោកអ្នក។ បេសកកម្មរបស់យើងគឺផ្តល់សុវត្ថិភាព និងភាពសុខចិត្តជូនអតិថិជន តាមរយៈបុគ្គលិកសន្តិសុខដែលអាចជឿទុកចិត្តបាន និងមានវិជ្ជាជីវៈ