សេវាសុវត្ថិភាពផ្ទាល់អតិថិជន ភ្ញៀវអន្តរជាតិ

សេវាការពារ និងយាមកាម ២៤ ម៉ោង គឺជាសេវាកម្មសន្តិសុខសំខាន់មួយក្នុងការការពារផ្ទះ អាជីវកម្ម និងទីតាំងផ្សេងៗឱ្យមានសុវត្ថិភាព។ ក្រុមបុគ្គលិកសន្តិសុខរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ មានវិន័យ និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការត្រួតពិនិត្យ ការពារ និងថែរក្សាសណ្តាប់ធ្នាប់ជាបន្តបន្ទាប់។

ការមានបុគ្គលិកសន្តិសុខយាមកាម ២៤ ម៉ោង អាចជួយបង្ការ និងទប់ស្កាត់ហានិភ័យផ្សេងៗ ដូចជាការលួច ការរំខាន ឬបញ្ហាសុវត្ថិភាពផ្សេងៗ។ មិនថាសម្រាប់ផ្ទះ ក្រុមហ៊ុន រោងចក្រ ឬគម្រោងសំណង់ទេ សេវាកម្មរបស់យើងអាចជួយផ្តល់ភាពសុខចិត្ត និងធានាសុវត្ថិភាពដល់អតិថិជនបានយ៉ាងមានប្រសិទ្ធភាព។

អត្ថប្រយោជន៍របស់អតិថិជនៈ
- មានសុវត្ថិភាពគ្រប់ពេលវេលា និងទីកន្លែង
-មានសន្តិសុខប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ
- គ្មានចំណាយលើឯកសណ្ឋាន និថ្លៃបណ្តុះបណ្តាល
- មិនខាតពេលវេលា ចំណេញប្រាក់ចំណាយ
- ពុំមានការបារម្ភចោរលួច និងបញ្ហាសន្តិសុខ

អត្ថប្រយោជន៍នៃការការពារៈ
- ជ្រើសរើសបុគ្គលិកជំនាញ
- សន្តិសុខសុទ្ធតែបានហ្វឹកហាត់ជំនាញត្រឹមត្រូវ
- មានសន្តិសុខការពារ ២៤ម៉ោងលើ២៤ម៉ោង
- សន្តិសុខមានសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន
- ទទួលបានសេវាកម្មអន្តរាគមន៍ឥតគិតថ្លៃ